រេប បេ ប ំ ប់ពនតកូន

មានថ្នាំពីរប្រភេទដែលត្រូវប្រើសម្រាប់ការរំលូតកូន៖ គឺថ្នាំមីហ្វេប្រីស្តូន (mifepristone) និងមីសូប្រូស្តូល (misoprostol)។ ការរំលូតកូនដោយប្រើថ្នាំគ្រាប់មានប្រសិទ្ធភាពជាង ប្រសិនបើថ្នាំទាំងពីរនេះត្រូវបានប្រើរួមគ្នា។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើមិនអាចប្រើថ្នាំមីហ្វេប្រីស្តូន (mifepristone) បានទេ ថ្នាំមីសូប្រូស្តូល (misoprostol) តែមួយមុខ​ក៏នឹងមានប្រសិទ្ធភាព ដើម្បីបញ្ចប់ការមានផ្ទៃពោះដែរ ហើយនៅតែមានសុវត្ថិភាពដដែលទេ។

សូមជ្រើសរើស​ប្រសិនបើអ្នកចង់ស្វែងយល់​អំពីការណែនាំសម្រាប់​ការរំលូតកូនដោយសុវត្ថិភាព​ដោយប្រើថ្នាំមីហ្វេប្រីស្តូន (mifepristone) និងមីសូប្រូស្តូល (misoprostol) ឬថ្នាំមីសូប្រូស្តូល (misoprostol) តែមួយមុខ។

ថ្នាំមីហ្វេប្រីស្តូន (Mifepristone) និងមីសូប្រូស្តូល (Misoprostol)
មានតែថ្នាំមីសូប្រូស្តូល (Misoprostol) ប៉ុណ្ណោះ
How to Use

មុនពេលចាប់ផ្តើម សូមអានការណែនាំរបស់យើងនៅលើ មុនពេលប្រើថ្នាំគ្រាប់។ ត្រូវប្រាកដថា៖

ការណែនាំអំពីការរំលូតកូនដោយប្រើមីហ្វេប្រីស្តូន (Mifepristone) និងមីសូប្រូស្តូល (Misoprostol)

ចំពោះការរំលូតកូនដោយប្រើថ្នាំមីហ្វេប្រីស្តូន (mifepristone) និងមីសូប្រូស្តូល (misoprostol) អ្នកនឹងត្រូវលេបថ្នាំមីហ្វេប្រីស្តូន (mifepristone) ចំនួន 200mg មួយគ្រាប់ និងថ្នាំមីសូប្រូស្តូល (misoprostol) ចំនួន 200mg បួនទៅប្រាំបីគ្រាប់។ អ្នកក៏នឹងត្រូវមានថ្នាំបំបាត់ការឈឺចាប់នៅក្នុងដៃផងដែរ ដូចជាអ៊ីប៊ុយប្រូហ្វែន (ibuprofen) ដើម្បីជួយគ្រប់គ្រងការឈឺចាប់។ ថ្នាំអាសេតាមីណូហ្វេន (Acetaminophen) និងប៉ារ៉ាសេតាមុល (paracetamol) មិនមានប្រសិទ្ធភាព​សម្រាប់​ការ​ឈឺចាប់​ក្នុង​អំឡុងពេល​​រំលូតកូនទេ ដូច្នេះយើងមិនណែនាំឱ្យប្រើថ្នាំទាំងនេះទេ។

នេះជារបៀបលេបថ្នាំមីហ្វេប្រីស្តូន (mifepristone) និងមីសូប្រូស្តូល (misoprostol) ជាមួយគ្នា ​ដើម្បីបញ្ចប់ការមានផ្ទៃពោះ៖

ជំហានទី 1:

លេបថ្នាំមីហ្វេប្រីស្តូន (mifepristone) ចំនួន 200mg មួយគ្រាប់ជាមួយទឹក។

ជំហានទី 2:

រង់ចាំ 24-48 ម៉ោង។

ជំហានទី 3:

ដាក់ថាំមីសូប្រូស្តូល (misoprostol) ចំនួន 4 គ្រាប់ (200 mcg ម្តងមួយៗ) នៅក្រោមអណ្តាតរបស់អ្នក ហើយទុកថ្នាំទាំងនោះនៅទីនោះរយៈពេល 30 នាទី​រហូតដល់រលាយអស់។ អ្នកមិនគួរនិយាយ ឬញ៉ាំអាហារក្នុងរយៈពេល 30 នាទីនេះទេ ដូច្នេះជាការល្អដែលអ្នកត្រូវនៅកន្លែងស្ងាត់​ដែលគ្មានអ្នករំខាន។ បនាប់ពី 30 នាទីក្រោយ សូមផឹកទឹកឱ្យបានច្រើន និងលេបអ្វីដែលនៅសេសសល់ពីថ្នាំគ្រាប់នោះ។ នេះក៏ជាពេលវេលាល្អក្នុងការលេបថ្នាំបំបាត់ការឈឺចាប់ផងដែរ ដូចជាអ៊ីប៊ុយប្រូហ្វែន (ibuprofen) ព្រោះការឈឺចាប់រមួលនឹងចាប់ផ្តើមឆាប់ៗនេះ។

អ្នកនឹងចាប់ផ្តើមហូរឈាម និងឈឺចាប់រមួលក្នុងរយៈពេល 3 ម៉ោង បន្ទាប់ពីប្រើថ្នាំមីសូប្រូស្តូល (misoprostol) ចំនួន 4 គ្រាប់នោះរួច។

ជំហានទី 4:

24 ម៉ោងបន្ទាប់ពីលេបថ្នាំមីសូប្រូស្តូន (misoprostol) ចំនួន 4 គ្រាប់នោះរួច ប្រសិនបើអ្នកមិនបានចាប់ផ្តើមហូរឈាមទេ ឬប្រសិនបើអ្នកមិនប្រាកដថាការរំលូតកូនដំណើរការទេ សូមដាក់ថ្នាំមីសូប្រូស្តូល (misoprostol) ចំនួន 4 គ្រាប់បន្ថែមទៀតនៅក្រោមអណ្តាតរបស់អ្នក។ ទុកថ្នាំទាំងនោះនៅទីនោះរយៈពេល 30 នាទី​រហូតដល់រលាយអស់។ បនាប់ពី 30 នាទីក្រោយ សូមផឹកទឹកឱ្យបានច្រើន និងលេបអ្វីដែលនៅសេសសល់ពីថ្នាំគ្រាប់នោះ។

ការពិចារណាផ្សេងទៀតសម្រាប់ការរំលូតកូនដោយប្រើថ្នាំ មីហ្វេប្រីស្តូន (Mifepristone) និងមីសូប្រូស្តូល (Misoprostol)៖

ស្វែងយល់ពីអ្វីដែលត្រូវគិតទុកមុនបន្ទាប់ពីប្រើថ្នាំមីហ្វេប្រីស្តូន (mifepristone) និងមីសូប្រូស្តូន (misoprostol) ទីនេះ។

ប្រសិនបើអ្នកប្រឈមមុខនឹងការឈឺចាប់រមួលខ្លាំង អ៊ីប៊ុយប្រូហ្វែន (ibuprofen) គឺជាថ្នាំដ៏ល្អបំផុត​ដើម្បីដោះស្រាយការឈឺចាប់។ អ្នកអាចទិញអ៊ីប៊ុយប្រូហ្វែន (ibuprofen) កម្លាំង 200mg នៅតាមឱសថស្ថាន (ដោយគ្មានវេជ្ជបញ្ជា) នៅក្នុងប្រទេសភាគច្រើន។ លេបថ្នាំ 3-4 គ្រាប់ (200 mg ម្ដងមួយៗ) រៀងរាល់ 6-8 ម៉ោងម្ដង។ ប្រសិនបើអ្នកត្រូវការអ្វីបន្ថែមសម្រាប់បំបាត់ការឈឺចាប់ អ្នកក៏អាចប្រើថ្នាំទីឡេណុល (Tylenol) (325 mg) ចំនួន 2 គ្រាប់រៀងរាល់ 6-8 ម៉ោងម្តង។

ប្រសិនបើអ្នកព្រួយបារម្ភអំពីដំណើរការរំលូតកូន ហើយចង់បានការគាំទ្របន្ថែម អ្នកអាចទាក់ទងទៅមិត្តភ័ក្តិរបស់យើងតាមរយៈគេហទំព័រ www.safe2choose.orgwww.womenhelp.org ឬ www.womenonweb.org។.

ប្រសិនបើអ្នកបានប្រើថ្នាំគ្រាប់រំលូតកូនមីហ្វេប្រីស្តូន (mifepristone) និងមីសូប្រូស្តូល misoprostol អ្នកប្រហែលជាមិនចាំបាច់ទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពសម្រាប់ការតាមដានបន្តទៀតទេ។ ថ្នាំទាំងនះមានប្រសិទ្ធភាពណាស់​ដែលអង្គការសុខភាពពិភពកលោកណែនាំថា អ្នកចាំបាច់ត្រូវតាមដានបន្តទៀតប្រសិនបើ៖

  • អ្នកមានអារម្មណ៍ថាឈឺ ឬការឈឺរបស់អ្នកមិនធូរស្បើយបន្ទាប់ពី 2 ឬ 3 ថ្ងៃ។ ប្រសិនបើបញ្ហានេះកើតឡើង សូមស្វែងរកការថែទាំខាងវេជ្ជសាស្ត្រភ្លាមៗ។
  • អ្នកនៅតែមានអារម្មណ៍ថាមានផ្ទៃពោះ​រយៈពេលពីរសប្តាហ៍បន្ទាប់ពីប្រើថ្នាំរំលូតកូន។
  • ការហូរឈាមរបស់អ្នកច្រើន ហើយមិនថយចុះបន្ទាប់ពី 2 សប្តាហ៍។

ការណែនាំសម្រាប់តែការរំលូតកូនដោយប្រើថ្នាំមីសូប្រូស្តូល (Misoprostol) ប៉ុណ្ណោះ

មុនពេលចាប់ផ្តើម សូមអានការណែនាំរបស់យើងនៅលើ មុនពេលប្រើថ្នាំគ្រាប់។ ត្រូវប្រាកដថា៖

ប្រសិនបើមីហ្វេប្រីស្តូន (mifepristone) មិនមាននៅក្នុងការកំណត់របស់អ្នកទេ អ្នកអាចប្រើមីសូប្រូស្តូល (misoprostol) តែមួយមុខ ដើម្បីបញ្ចប់ការមានផ្ទៃពោះ។

ចំពោះការរំលូតកូនដោយប្រើតែមីសូប្រូស្តូល (misoprostol) អ្នកនឹងត្រូវលេបថ្នាំមីសូប្រូស្តូល (misoprostol) ​ចំណុះ 200mcg ។ អ្នកក៏នឹងត្រូវមានថ្នាំបំបាត់ការឈឺចាប់នៅក្នុងដៃផងដែរ ដូចជាអ៊ីប៊ុយប្រូហ្វែន (ibuprofen) ដើម្បីជួយគ្រប់គ្រងការឈឺចាប់។ ថ្នាំអាសេតាមីណូហ្វេន (Acetaminophen) និងប៉ារ៉ាសេតាមុល (paracetamol) មិនមានប្រសិទ្ធភាព​សម្រាប់​ការ​ឈឺចាប់​ក្នុង​អំឡុងពេល​​រំលូតកូនទេ ដូច្នេះយើងមិនណែនាំឱ្យប្រើថ្នាំទាំងនេះទេ។

នេះជារបៀបប្រើថ្នាំមីសូប្រូស្តូល (misoprostol) តែមួយមុខ ដើម្បីបញ្ចប់ការមានផ្ទៃពោះ៖

ជំហានទី 1:

ដាក់ថាំមីសូប្រូស្តូល (misoprostol) ចំនួន 4 គ្រាប់ (200 mcg ម្តងមួយៗ) នៅក្រោមអណ្តាតរបស់អ្នក ហើយទុកថ្នាំទាំងនោះនៅទីនោះរយៈពេល 30 នាទី​រហូតដល់រលាយអស់។ អ្នកមិនគួរនិយាយ ឬញ៉ាំអាហារក្នុងរយៈពេល 30 នាទីនេះទេ ដូច្នេះជាការល្អដែលអ្នកត្រូវនៅកន្លែងស្ងាត់​ដែលគ្មានអ្នករំខាន។ បនាប់ពី 30 នាទីក្រោយ សូមផឹកទឹកឱ្យបានច្រើន និងលេបអ្វីដែលនៅសេសសល់ពីថ្នាំគ្រាប់នោះ។ នេះក៏ជាពេលវេលាល្អក្នុងការលេបថ្នាំបំបាត់ការឈឺចាប់ផងដែរ ដូចជាអ៊ីប៊ុយប្រូហ្វែន (ibuprofen) ព្រោះការឈឺចាប់រមួលនឹងចាប់ផ្តើមឆាប់ៗនេះ។

ជំហានទី 2:

រង់ចាំ 3 ម៉ោង។

ជំហានទី 3:

ដាក់ថាំមីសូប្រូស្តូល (misoprostol) ចំនួន 4 គ្រាប់ផ្សេងទៀត (200mcg) នៅក្រោមអណ្តាតរបស់អ្នក ហើយទុកនៅទីនោះរយៈពេល 30 នាទីរហូតដល់ថ្នាំនោះរលាយអស់

ជំហានទី 4:

រង់ចាំ 3 ម៉ោងទៀត។

ជំហានទី 5:

ដាក់ថាំមីសូប្រូស្តូល (misoprostol) ចំនួន 4 គ្រាប់ផ្សេងទៀត (200mcg) នៅក្រោមអណ្តាតរបស់អ្នក ហើយទុកនៅទីនោះរយៈពេល 30 នាទីរហូតដល់ថ្នាំរលាយអស់។

អ្នកនឹងចាប់ផ្តើមហូរឈាម និងឈឺចាប់រមួល បន្ទាប់ពីប្រើថ្នាំគ្រាប់នោះរួច។ ត្រូវប្រាកដថាលេបថ្នាំ 12 គ្រាប់ទាំងអស់ ទោះបីអ្នកចាប់ផ្តើមហូរឈាម​មុនពេលអ្នកលេបថ្នាំទាំងអស់ក៏ដោយ។

ការពិចារណាផ្សេងទៀតសម្រាប់ការរំលូតកូនដោយប្រើថ្នាំមីសូប្រូស្តូល (Misoprostol)៖

ស្វែងយល់ពីអ្វីដែលត្រូវគិតទុកមុន បន្ទាប់ពីប្រើថ្នាំមីសូប្រូស្តូល (Misoprostol) ទីនេះ។

ប្រសិនបើអ្នកប្រឈមមុខនឹងការឈឺចាប់រមួលខ្លាំង អ៊ីប៊ុយប្រូហ្វែន (ibuprofen) គឺជាថ្នាំដ៏ល្អបំផុត​ដើម្បីដោះស្រាយការឈឺចាប់។ អ្នកអាចទិញអ៊ីប៊ុយប្រូហ្វែន (ibuprofen) កម្លាំង 200mg នៅតាមឱសថស្ថាន (ដោយគ្មានវេជ្ជបញ្ជា) នៅក្នុងប្រទេសភាគច្រើន។ លេបថ្នាំ 3-4 គ្រាប់ (200 mg ម្ដងមួយៗ) រៀងរាល់ 6-8 ម៉ោងម្ដង។ ប្រសិនបើអ្នកត្រូវការអ្វីបន្ថែមសម្រាប់បំបាត់ការឈឺចាប់ អ្នកក៏អាចប្រើថ្នាំទីឡេណុល (Tylenol) (325 mg) ចំនួន 2 គ្រាប់រៀងរាល់ 6-8 ម៉ោងម្តង។

ប្រសិនបើអ្នកព្រួយបារម្ភអំពីដំណើរការរំលូតកូន ហើយចង់បានការគាំទ្របន្ថែម អ្នកអាចទាក់ទងទៅមិត្តភ័ក្តិរបស់យើងតាមរយៈគេហទំព័រ www.safe2choose.orgwww.womenhelp.org ឬ www.womenonweb.org។.

ប្រសិនបើអ្នកបានប្រើថ្នាំមីសូប្រូស្តូល (misoprostol) អ្នកប្រហែលជាមិនចាំបាច់ទៅជួបអ្នកផ្តល់សេវាថែទាំសុខភាព​សម្រាប់ការតាមដានបន្តទៀតទេ។ ថ្នាំទាំងនះមានប្រសិទ្ធភាពណាស់​ដែលអង្គការសុខភាពពិភពកលោកណែនាំថា អ្នកចាំបាច់ត្រូវតាមដានបន្តទៀតប្រសិនបើ៖

  • អ្នកមានអារម្មណ៍ថាឈឺ ឬការឈឺរបស់អ្នកមិនធូរស្បើយបន្ទាប់ពី 2 ឬ 3 ថ្ងៃ។ ប្រសិនបើបញ្ហានេះកើតឡើង សូមស្វែងរកការថែទាំខាងវេជ្ជសាស្ត្រភ្លាមៗ។
  • អ្នកនៅតែមានអារម្មណ៍ថាមានផ្ទៃពោះ​រយៈពេលពីរសប្តាហ៍បន្ទាប់ពីប្រើថ្នាំរំលូតកូន។
  • ការហូរឈាមរបស់អ្នកច្រើន ហើយមិនថយចុះបន្ទាប់ពី 2 សប្តាហ៍។

អ្នកនិពន្ធ៖

  • រាល់ខ្លឹមសារទាំងអស់ដែលមាននៅលើគេហទំព័រនេះត្រូវបានសរសេរដោយក្រុមការងារ HowToUseAbortionPill.org ដោយអនុលោមតាមស្តង់ដារ និងពិធីសារពី សហព័ន្ធរំលូតកូនថ្នាក់ជាតិ, Ipas, អង្គការសុខភាពពិភពលោក, DKT អន្តរជាតិ និង carafem។
  • សហព័ន្ធរំលូតកូនថ្នាក់ជាតិ (NAF) គឺជាសមាគមគ្រូពេទ្យផ្តល់សេវារំលូតកូនដែលមានជំនាញវិជ្ជាជីវៈនៅអាមេរិកខាងជើង និងឈានមុខគេនៅក្នុងចលនាគាំទ្រជម្រើសផ្ទាល់ខ្លួន។ ខ្លឹមសារដែលមាននៅលើ HowToUseAbortionPill.org ត្រូវបានអនុលោមតាមសេចក្ដី​ណែនាំស្ដីពីគោលការណ៍គ្លីនិកឆ្នាំ 2020 ចេញផ្សាយដោយ NAF។
  • Ipas គឺជាអង្គការអន្តរជាតិតែមួយគត់ ដែលផ្តោតតែលើការពង្រីកលទ្ធភាពទទួលបានការរំលូតកូនដោយសុវត្ថិភាព និងការថែទាំផ្នែកពន្យាកំណើត។ ខ្លឹមសារដែលមាននៅលើ HowToUseAbortionPill.org ត្រូវបានអនុលោមតាម ការធ្វើបច្ចុប្បន្នភាពគ្លីនិកស្តីពីសុខភាពបន្តពូជឆ្នាំ 2019 ចេញផ្សាយដោយ Ipas។
  • អង្គការសុខភាពពិភពលោក (WHO) គឺជាទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសុខភាពសាធារណៈអន្តរជាតិ។ ខ្លឹមសារដែលមាននៅលើ HowToUseAbortionPill.org ត្រូវបានអនុលោមតាម ការរំលូតកូនដោយសុវត្ថិភាពឆ្នាំ 2012៖ សេចក្ដី​ណែនាំស្ដីពីបច្ចេកទេស និងគោលការណ៍ សម្រាប់ប្រព័ន្ធសុខាភិបាល ចេញផ្សាយដោយ WHO។
  • DKT អន្ដរជាតិគឺជាអង្គការមួយដែលបានចុះបញ្ជី មិនស្វែងរកប្រាក់ចំណេញ ដែលបានបង្កើតឡើងក្នុងឆ្នាំ 1989 ដើម្បីផ្តោតឥទ្ធិពលនៃទីផ្សារសង្គមលើប្រទេសធំៗមួយចំនួន ដែលមានតម្រូវការខ្ពស់បំផុតសម្រាប់ការធ្វើផែនការគ្រួសារ ការបង្ការមេរោគអេដស៍/ជំងឺអេដស៍ និងការរំលូតកូនដោយសុវត្ថិភាព។
  • carafem គឺជាបណ្តាញគ្លីនិកមួយ ដែលផ្តល់នូវការថែទាំ និងការរំលូតកូនប្រកបដោយភាពងាយស្រួល និងមានវិជ្ជាជីវៈ ដើម្បីឱ្យមនុស្សអាចគ្រប់គ្រងចំនួន និងគម្លាតកូនៗរបស់ពួកគេបាន។

សេចក្ដីយោង:

HowToUseAbortionPill.org មានសម្ព័ន្ធទំនាក់ទំនងជាមួយស្ថាប័នចុះបញ្ជីមិនស្វែងរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក 501c(3)។
HowToUseAbortionPill.org ផ្តល់នូវខ្លឹមសារដែលមានគោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានសម្ព័ន្ធទំនាក់ទំនងជាមួយស្ថាប័នវេជ្ជសាស្ត្រទេ។

ដំណើរការដោយ Women First Digital